មជ្ឈមណ្ឌលផ្នែកសុដន់

អំពី

ស្ថិតិបង្ហាញថាករណីមហារីកសុដន់កំពុងកើនឡើងជាលំដាប់ទាំងនៅក្នុងប្រទេសថៃ និងទូទាំងពិភពលោក។ ដោយហេតុនេះ​ មន្ទីរពេទ្យមហារីក វ៉ាត់តាណូសុត បានបង្កើតមជ្ឈមណ្ឌលផ្នែកសុដន់ ដើម្បីផ្តល់ការថែទាំដល់ស្ត្រីគ្រប់វ័យ។ មជ្ឈមណ្ឌលផ្នែកសុដន់ផ្តល់នូវក្រុមអ្នកឯកទេសពហុជំនាញ ដែលរួមមាន គ្រូពេទ្យវះកាត់ គ្រូពេទ្យជំនាញខាងកាំរស្មី គ្រូពេទ្យឯកទេសខាងរោគសើស្បែក និងអ្នកជំនាញផ្នែកមហារីក ដែលគាំទ្រដោយបច្ចេកវិជ្ជាចុងក្រោយបង្អស់សម្រាប់ការពិគ្រោះ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីកសុដន់។ ការទទួលស្គាល់ដោយ JCI ពីសហរដ្ឋអាមេរិកមានន័យថា សេវាកម្មរបស់យើងត្រូវបានធ្វើតាមស្តង់ដារអន្តរជាតិ



មហារីកសុដន់គឺអាចព្យាបាលបាន ជាពិសេសនៅពេលដែលការធ្វើរោគវិនិច្ឆ័យរកឃើញនៅដំណាក់កាលដំបូង។ ​មន្ទីរពេទ្យ​វ៉ាត់តាណូសុត​បាន​លើក​ទឹក​ចិត្ត​អ្នក​ជំងឺ​ឱ្យ​ទៅ​ពិនិត្យ​សុខភាព​នៅ​មុន​ពេល​មាន​រោគ​សញ្ញា​ណា​មួយ​ចាប់​ផ្តើម​បង្ហាញ។ នេះវានឹងជួយបង្កើនជម្រើសនៃការព្យាបាល និងផ្តល់ឱកាសជោគជ័យខ្ពស់ក្នុងការព្យាបាល។

សេវាកម្មមួយចំនួនរបស់យើងនៅមជ្ឈមណ្ឌលផ្នែកសុដន់បាងកក រួមមានៈ

  • ការរកឃើញជំងឺមហារីកសុដន់ចំពោះស្ត្រីដែលមានអាយុចាប់ពី 40 ឆ្នាំឡើងទៅ
  • ការរកឃើញជំងឺមហារីកសុដន់ចំពោះស្ត្រីដែលគ្រួសារមានកត្តាហានិភ័យ
  • សេវាតាមដានដើម្បីធានាបាននូវភាពស៊ីសង្វាក់នៃសេវាកម្ម
  • ការរកឃើញមហារីកសុដន់ដោយប្រើ ឌីជីថលម៉ាំម៉ូក្រាម និងអ៊ុលត្រាសោន
  • ការវះកាត់កាត់បន្ថយទំហំសុដន់
  • ការព្យាបាលដោយកាំរស្មី និងការព្យាបាលដោយគីមី

តើអ្វីធ្វើឱ្យមជ្ឈមណ្ឌលសុដន់ លេចធ្លោ?

  • យើងផ្តល់ជូននូវសេវាកម្ម One-Stop-Service ដែលបំពេញតាមស្តង់ដារអន្តរជាតិសម្រាប់គុណភាព
  • ពិធីសារទំនាក់ទំនងសម្រាប់បុគ្គលិកពេទ្យទាំងអស់ដែលពាក់ព័ន្ធនឹងការព្យាបាលសម្រាប់ការវាយតម្លៃជាបន្តបន្ទាប់ (Tumor Conference)
  • ការយល់ដឹងអំពីសុវត្ថិភាពអ្នកជម្ងឺទិដ្ឋភាពសំខាន់មួយនៃការថែទាំរបស់យើងគឺអ្នកជំងឺ និងក្រុមគ្រួសារនឹងចូលរួមនៅក្នុងរាល់ដំណើរការធ្វើការសម្រេចចិត្ត
  • ការពិចារណាលើគុណភាពជីវិតតាមរយៈការវះកាត់សុដន់បែបConservative Breast Surgery and reconstruction របស់យើង (ទទួលស្គាល់ដោយ JCI ) ជួយធានាថារក្សាសុដន់ឲ្យនៅមានសោភ័ណភាពល្អ
  • កម្មវិធីតាមដានអ្នកជំងឺក្រោយការព្យាបាលដូចជា ការវះកាត់ ការព្យាបាលដោយវិទ្យុសកម្ម និងការព្យាបាលដោយប្រើគីមី ព្រមទាំងក្រុមឯកទេសដែលត្រៀមរួចជាស្រេចក្នុងការផ្តល់ការប្រឹក្សា 24/7

យើងនឹងផ្តល់មតិទីពីរជានិច្ច

  1. នៅមជ្ឈមណ្ឌលសុដន់ យើងផ្តល់ជូនអ្នកជំងឺ និងក្រុមគ្រួសារនូវព័ត៌មានចាំបាច់ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។
  2. អ្នកជំងឺនឹងអាចទទួលបានមតិទីពីរពីមន្ទីរពេទ្យ និងគ្លីនិកល្បីឈ្មោះផ្សេងទៀត។

សម្រាប់ព័ត៌មាន
មជ្ឈមណ្ឌលផ្នែកសុដន់
ជាន់ទី3 មន្ទីពេទ្យមហារីក វាត់តាណូសុត
ថ្ងៃច័ន្ទ អង្គារ សុក្រ សៅរ៍ ចាប់ពីម៉ោង 08:00 ព្រឹក ដល់ 04:00 ល្ងាច

ថ្ងៃពុធ ព្រហស្បតិ៍ : 08.00 ព្រឹក ដល់ 07.00 យប់

ថ្ងៃអាទិត្យ: 08.00 ព្រឹក - 03.00 រសៀល