

ការបង្ការ
មធ្យោបាយដ៏ល្អបំផុតដើម្បីការពារជំងឺមហារីកគឺកាត់បន្ថយកត្តាហានិភ័យដែលនឹងរួមចំណែកដល់ជំងឺមហារីក។ ដោយសារមន្ទីរពេទ្យ វ៉ាត់ថាណូសុត បានបង្កើតមជ្ឈមណ្ឌលពិនិត្យរកមហារីកក្នុងដំណាក់កាលដំបូងដែលផ្តោតសំខាន់លើការការពារ និងការធ្វើរោគវិនិច្ឆ័យនៃកត្តាហានិភ័យ ដែលត្រូវបានរៀបចំឡើងដើម្បីឲ្យសមស្របនឹងអ្នកជំងឺម្នាក់ៗ។ ការពិនិត្យរកមើលជំងឺមហារីកផ្ទាល់ខ្លួន និងការវាយតម្លៃហានិភ័យ ផ្តល់នូវវិធីសាស្រ្តដ៏មានប្រសិទ្ធភាពជាច្រើនសម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដំបូង។
អានបន្ថែម
រោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកត្រូវបានធ្វើឡើងដោយគ្រូពេទ្យឯកទេសផ្នែកមហារីក គ្រូពេទ្យជំនាញខាងវិទ្យុសកម្ម និងគិលានុបដ្ឋាយិកាដោយមានសុវត្ថិភាព និងការលួងលោមចិត្តរបស់អ្នកជំងឺ។ មន្ទីរពេទ្យវ៉ាត់ថាណូសុតមានគោលបំណងផ្តល់នូវការធ្វើរោគវិនិច្ឆ័យមហារីកដែលមានភាពត្រឹមត្រូវ រហ័ស និងមានប្រសិទ្ធភាព ដើម្បីជាប្រយោជន៍ និងការពេញចិត្តរបស់អ្នកជំងឺ និងសាច់ញាតិ។ សេវាកម្មរោគវិនិច្ឆ័យរួមមាន ការថតរូបភាពមហារីក ដូចជា កាំរស្មីអ៊ិច ថតមាំម៉ូក្រាម ថត CT ស្កែន វេជ្ជសាស្ត្រនុយក្លេអ៊ែរ ការធ្វើកោសល្យវិច័យ-រោគវិនិច្ឆ័យ បំណែកនៃកោសិកាគំរូត្រូវបានយកចេញពីរាងកាយដើម្បីធ្វើការវិភាគ នីតិវិធីរោគវិនិច្ឆ័យឯកទេស ដូចជាការឆ្លុះពោះវៀនធំ និងការឆ្លុះសុង។
អានបន្ថែម
ការព្យាបាល
មន្ទីរពេទ្យវ៉ាត់ថាណួសុត គឺជាអ្នកត្រួសត្រាយផ្លូវក្នុងការប្រើប្រាស់បច្ចេកវិជ្ជាវេជ្ជសាស្ត្រទំនើបសម្រាប់ការព្យាបាលជំងឺមហារីកនៅក្នុងប្រទេសថៃ ដោយភ្ជាប់ជាមួយនឹងពហុជំនាញចំពោះការថែទាំជំងឺមហារីក។ អ្នកជំងឺអាចធានាបាននូវការទទួលបានការថែទាំសមស្រប និងប្រកបដោយប្រសិទ្ធភាព ក្រោមការត្រួតពិនិត្យរបស់បុគ្គលិកពេទ្យជំនាញដែលមានជំនាញក្នុងវិស័យការព្យាបាលដោយប្រើគីមី ការព្យាបាលដោយវិទ្យុសកម្ម និងជំងឺមហារីកផ្នែកវះកាត់ ដែលគាំទ្រដោយមជ្ឈមណ្ឌលថែទាំគាំទ្រ។
- មជ្ឈមណ្ឌលវេជ្ជសាស្ត្រមហារីក
- មជ្ឈមណ្ឌលថែទាំព្យាបាលដោយសារធាតុគីមី
- មជ្ឈមណ្ឌលវះកាត់មហារីក
- មជ្ឈមណ្ឌលព្យាបាលដោយកាំរស្មី
- មជ្ឈមណ្ឌលដើមទ្រូង
- មជ្ឈមណ្ឌលជំងឺឈាម
- មជ្ឈមណ្ឌលប្តូរកោសិកាដើម និងខួរឆ្អឹង

ការជាសះស្បើយ
ដើម្បីជួយសម្រួលដល់ការស្តារនីតិសម្បទាសម្រាប់អ្នកជំងឺក្រោយការវះកាត់ មន្ទីរពេទ្យវ៉ាត់ថាណូសុត ផ្តល់សេវាកម្មជាបន្តបន្ទាប់ បន្ទាប់ពីការព្យាបាលដោយឱសថការី គិលានុបដ្ឋាយិកា និងអ្នកឯកទេសផ្នែកថែទាំមហារីក។
អានបន្ថែម